របៀបបញ្ជាក់ Channel YouTube របស់អ្នកដើម្បីអាចស្នើសុំរកលុយបាន

វីដេអូពន្យល់បន្ថែម

មុននឹងយើងស្នើសុំរកលុយតាម YouTube យើងត្រូវតែបញ្ជាក់អត្តសញ្ញាណរបស់ Channel YouTube យើងជាមុនសិន។ ការបញ្ជាក់នេះ គឺវាមានភាពងាយស្រួលបំផុត តាមរយៈការបញ្ជាក់លេខទូរស័ព្ទរបស់លោកអ្នក។

លោកអ្នកអាចអនុវត្តតាមជំហានងាយៗដូចដែលវីដេអូខាងលើបានរៀបរាប់ដូចជា៖

១. ចូលទៅកាន់ Setting

២. ចុចលើពាក្យ View Additional Feature

៣. ចុចលើពាក្យ Verify

៤. វាយបញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក

៥. រួចលើពាក្យ Send Me Text Message

៦. ចុច Submit និងរង់ចាំ Google ផ្ញើសាលេខកូដ៦ខ្ទង់មកតាមលេខទូរស័ព្ទរបស់អ្នក

៧. វាយបញ្ចូលលេខកូដ ៦ខ្ទង់ ដែល Google ផ្ញើមក

៨. ចុចលើពាក្យ Verify ជាការស្រេច!

បន្ទាប់ពីអនុវត្តតាមលក្ខខណ្ឌនេះហើយ នោះ Channel លោកអ្នកត្រូវបាន Verified ហើយលោកអ្នកអាច Upload វីដេអូ និងរង់ចាំគ្រប់លក្ខខណ្ឌក្នុងការស្នើសុំរកលុយពី YouTube បាន!!

មានចម្ងល់អាចផ្ញើសារមកឥឡូវនេះ តាមអ៊ីមែល tangchantha@gmail.com