ការត្រៀមខ្លួនមុននឹងបង្កើត YouTube Channel

មុននឹងចាប់ផ្តើមការងារជា YouTuber អ្នកត្រូវត្រៀមទុកមុនអ្វីខ្លះ?

១. គំនិត

តើអ្វីដែលអ្នកចង់ចែករំលែកទៅកាន់អ្នកទស្សនា? តើនរណាជាអ្នកទស្សនាវីដេអូរបស់ខ្ញុំ?

ទិន្នន័យក្នុងវីដេអូខាងក្រោម អាចជួយអ្នកក្នុងការឆ្លើយសំណួរខាងលើនេះ៖

២. ឈ្មោះរបស់ Channel YouTube

ជាឈ្មោះដែលពណ៌នាអំពី Channel របស់អ្នក! វាត្រូវតែខ្លី ងាយចាំ និង ងាយ Search !

៣. បណ្តាញសង្គមដទៃទៀតសម្រាប់គាំទ្រ

បង្កើត Facebook Page, Facebook Group និង Website សម្រាប់គាំទ្រក្នុងការ Promote Channel របស់អ្នក។

៤. កាលវិភាគក្នុងការផលិត

អ្នកត្រូវតែទៀងទាត់ និងប្រាកដប្រជាជាមួយការងារជា YouTuber នេះ។ ការធ្វើកាលវិភាគក្នុងការផលិតអាចជួយអ្នកបានច្រើនក្នុងការបង្ហាញពីភាពទៀងទាត់និងប្រាកដប្រជានេះ។ YouTuber មួយចំនួនបានសម្រេចក្នុងការ Upload វីដេអូរបស់ខ្លួនរាល់១សប្តាហ៍ម្តង។

៥. ឧបករណ៍ដែលត្រូវការក្នុងការផលិត

កាំមេរ៉ា ទូរស័ព្ទ កុំព្យូទ័រ អំពូលភ្លើង សម្ភារៈជំនួយ និងជំនួយការ ដែលទាំងអស់នេះសុទ្ធតែជាអ្វីដែលអ្នកត្រូវការក្នុងការផលិតវីដេអូរបស់អ្នក។

ដូចនេះ បន្ទាប់ពីអ្នកត្រៀមរួចរាល់នូវអ្វីដែលបានរៀបរាប់ខាងលើរួចហើយ នោះអ្នកអាចចាប់ផ្តើមជាមួយយើងខ្ញុំបាន!!!