តោះយើងរកលុយតាម YouTube ជាមួយគ្នា!

សំណួរមួយសួរថា ហេតុអ្វីបានធ្វើជា YouTuber ? តាមប្រភពពី Quora មានមូលហេតុដូចខាងក្រោម៖

១. សារសំខាន់នៃ YouTube: គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៧ មានគណនីអ្នកប្រើ YouTube ប្រហែល ១៥០០ លានអ្នកនៅទូទាំងពិភពលោក

២. Google ពិតជាបង់ប្រាក់ទៅ ឲ្យ YouTuber មែន !

៣. មិនត្រឹមតែបានលុយ YouTuber ដែលពូកែបង្កើត Content ល្អៗ អាចក្លាយជាអ្នកល្បីបាន

តែទោះជាយ៉ាងណាក៏ដោយ YouTuber គួរតែបញ្ជៀបគំនិតល្អៗ ទៅកាន់អ្នកមើល ហើយគំនិតល្អៗនោះអាចផ្តល់ការផ្លាស់ប្រែជាវិជ្ជមានដល់អ្នកមើលផងដែរ។ ឧទាហរណ៍៖ បងប្អូនអាចបង្កើត Channel YouTube ដែលនិយាយអំពីការថែរក្សាសុខភាព ដោយមានវិជ្ជាជីវៈ និងប្រភពច្បាស់លាស់! បងប្អូនគិតមើល តើមានមនុស្សប៉ុន្មានអ្នកចំណេញពី Channel YouTube របស់បងប្អូន? ប៉ុន្តែមានន្នន័យដែលគួរឲ្យសោកស្តាយមួយ ពី SocialBlade គឺថា ក្នុងចំណោម Channel YouTube កំពូលកៗក្នុងប្រទេសកម្ពុជា ចំនួន ២៥០ មាន ៥០% ជា Channel ដែលចម្លងហើយ Post តគ្នាដូចជា ចម្រៀងពីផលិតកម្មផ្សេងៗ កំប្លែង ពត៌មាន និង Tik Tok Sexy ជាដើម។

ដូច្នេះ សូមឲ្យបងប្អូនបង្កើត Content ឬ វីដេអូដោយខ្លួនឯង មិនមែនចាំតែថតពីទូរទស្សន៍ ឬដោនឡូដ Content របស់គេមកហើយកែច្នៃបន្តិចបន្តួចរួច Upload ក្នុង YouTube នោះវាមិនល្អឡើយ ព្រោះយើងមិនបានបង្កើតតម្លៃអ្វីមួយឲ្យសោះសម្រាប់សង្គមយើង តាមយៈ Channel យូធូបនេះ។

អាល់បឺត អាញស្តាញ បាននិយាយថា ៖ កុំប្រឹងធ្វើមនុស្សដែលជោគជ័យពេក តែត្រូវធ្វើមនុស្សដែលពេញដោយតម្លៃសម្រាប់សង្គម! សួរថា បើបងប្អូន ប្រឹងតែចម្លង Content តគ្នាយកមក Post បងប្អូនអាចជោគជ័យតាមរយៈការបានលុយពី YouTube តែតើតម្លៃដែលបងប្អូនបានបង្កើតមកនោះ?